|
|
|
ការរបួសរបស់ខ្សែប្រយុទ្ធយើង គឺវាពិតជាប៉ះពាល់ដល់គម្រោងនៃការលេងរបស់យើង។
យើងក៏មានខ្សែប្រយុទ្ធមួយរូបទៀតក្នុងការចូលលេងដែរ ប៉ុន្តែការដែលរបួសនោះវាបានធ្វើឲ្យយើងពិបាកក្នុងការលេងទៅតាមអ្វីដែលយើងចង់បាន។
បន្ទាប់ពីនាទី 70 ខ្ញុំគិតថា ជាពេលវេលាដែលយើងគួរផ្តល់ឪកាសដល់កីឡាករផ្សេងៗបានចូលលេង ព្រោះពួកគេបានហ្វឹកហាត់ល្អនាពេលកន្លងមក ដូច្នេះខ្ញុំបានប្រើប្រាស់កីឡាករក្មេងៗមួយចំនួន ដើម្បីឲ្យពួកគេបានរៀនសូត្រ និងកែតម្រូវខ្លួនពីប្រកួតមួយនេះ។
ជាការពិតណាស់ភ្នំពេញក្រោន គេបានគ្រប់គ្រងការប្រកួត ហើយក៏ព្យាយាមដាក់សម្ពាធខ្លាំងផងដែរ។
យើងត្រូវតែកែតម្រូវការផ្តោតអារម្មណ៍របស់យើង ជាមួយនឹងភាពជឿជាក់នៅពេលដែលយើងប៉ះគូប្រកួតដែលដាក់សម្ពាធខ្លាំងបែបនេះ។
ជាចុងក្រោយខ្ញុំនៅតែនិយាយថា យើងមិនអន់នោះទេ ប៉ុន្តែភ្នំពេញក្រោនគេល្អជាងយើង។
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...
Joao Cancelo បានផ្តល់ភ្លើងខៀវឱ្យបន្តនៅ Barcelona លើសពីរដូវកាលនេះ ដោយក្លឹបឥឡូវនេះកំពុងជំរុញឱ្យមានការចុះហត្ថលេខាជាអចិន្ត្រៃយ៍របស់គាត់។...