|
|
|
គ្រូរបស់ព័រទុយហ្គាល់លោក Fernando Santos បាននិយាយថា វាគឺជាថ្ងៃយំឈឺចាប់សម្រាប់ជាតិ ប៉ុន្តែក្រុមរបស់លោកត្រូវតែបង្ហាញកម្លាំងចិត្តប្រយុទ្ធបែបនេះដដែល បន្ទាប់ពីចាញ់អាល្លឺម៉ង់៤-២

Ronaldo បានជួយព័រទុយហ្គាល់នាំមុខ ប៉ុន្តែការធ្វើឲ្យចូលទីខ្លួនឯងរបស់ Ruben Dias និង Raphael Guerriero បាននាំអាល្លឺម៉ងនាំមុខវិញ ២-១។ ចូលតង់ទីពីរ គ្រាប់បាល់របស់ Kai Havertz និង Robin Gosens បានជួយឲ្យអាល្លឺម៉ង់ឈ្នះ ត្បិត Diego Jota រកបានមួយគ្រាប់ទៀតឲ្យព័រទុយហ្គាល់ក៏ដោយ។
ក្រោយពីបញ្ចប់ការប្រកួតលោក Santo បាននិយាយថា លោកពិតជាមានមោទកភាពសម្រាប់ការខំប្រឹងប្រែងនៃក្រុមរបស់លោកដែលប្រយុទ្ធដល់ទីបញ្ចប់ ត្បិតខកចិត្តចំពោះការបរាជ័យ។ វាគឺជាថ្ងៃសម្រក់ទឹកភ្នែក ប៉ុន្តែប្រកួតក្រោយទល់នឹងបារាំង ព័រទុយហ្គាល់នឹងនៅតែប្រើស្មារតីប្រយុទ្ធបែបនេះដដែល៕
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...