|
|
|
ខ្សែការពារចាស់វស្សាររបស់ក្លឹប PSG កីឡាករ Sergio Ramos អន់ចិត្តជាខ្លាំងដែលមិនជាប់ឈ្មោះក្នុងជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតពាន Nations League ខណៈអេស្ប៉ាញត្រៀមជួបស្វីសនិងព័រទុយហ្គាល់។

ក្រៅពី Ramos អ្នកចាត់ការជម្រើសជាតិអេស្ប៉ាញលោក Enrique ក៏មិនបានកោះហៅខ្សែបម្រើរបស់ Liverpool កីឡាករ Thiago Alcantara និងកីឡាករវ័យក្មេង Ansu Fati របស់ Barcelona។ ប៉ុន្តែលោកបានកោះហៅកីឡាករចំណូលថ្មី Borja lglesias និង Nico Williams។ គួរបញ្ជាក់ថា Ramos បានជួបបញ្ហាកាយសម្បទាបន្ទាប់ពីផ្លាស់ទៅកាន់ PSG កាលពីខែកក្កដា ឆ្នាំ២០២១។ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះគេបានបង្ហាញទម្រង់លេងល្អឡើងវិញ ដោយចាប់ផ្ដើមជាជម្រើសដំបូង១០ប្រកួតក្នុងចំណោម១១ប្រកួតគិតគ្រប់កម្មវិធីរបស់ PSG។

អតីតកីឡាកររបស់ Real Madrid រូបនេះបាននិយាយថា គេពិតជាសោកស្ដាយខ្លាំងដែលមិនបានជាប់ទៅលេងនៅ Nations League ទោះបីបានបង្ហាញការពង្រឹងសមត្ថភាពនៅចាប់ផ្ដើមរដូវកាលនេះក៏ដោយ។ ទោះជាយ៉ាងណាក្តីរូបគេនៅតែមានសង្ឃឹមថាខ្លួននឹងជាប់ជម្រើសរបស់លោក Enrique ឡើងវិញមុនការប្រកួត World Cup នៅកាតាមកដល់នៅខែវិច្ឆិកា៕
Sponsored by ៖ #AA2888
Telegram ៖ https://t.me/aa2888helpcenter1/
នាំមកជូនដោយ #AA2888 ជាគេហទំព័រដែលផ្តល់ជូនការកំសាន្តដ៏សម្បូរបែប ជាមួយនិងទំនុកចិត្តខ្ពស់ សុវត្ថិភាពឈានមុខគេ !

ផ្នែកសេវាអតិថិជនទូទាំងប្រទេសនិងប្រឹក្សាយោបល់ 24 ម៉ោង ៖
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...