|
|
|
ម្ចាស់ពាន Ballon d’Or ៧សម័យ Lionel Messi ថាគ្មានការសង្ស័យអ្វីទេក្នុងចិត្តរបស់គេ Karim Benzema សាកសមឈ្នះ Ballon d’Or ក្នុងឆ្នាំនេះ។

Karim Benzema ខ្សែប្រយុទ្ធរបស់ស្តេចស Real Madrid វ័យ៣៤ឆ្នាំគឺជាបេក្ខភាពខ្ពស់ដែលគេគិតថានឹងឈ្នះពាន Ballon d’Or ឆ្នាំនេះ បន្ទាប់ពីរកបាន ៤៤ គ្រាប់ក្នុងការបង្ហាញខ្លួន៤៦ប្រកួតគិតគ្រប់កម្មវិធីក្នុងរដូវកាលនេះ។ គេបានជួយ Madrid គ្រងពាន Champions League និង La Liga ជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អ។ ក្រៅពី UCL កីឡាករសញ្ជាតិបារាំងក៏បាននាំ Madrid លើកពាន La Liga ជាលើកទី៣៥ និងឈរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេក្នុងលីគនារដូវកាលនេះមាន២៧គ្រាប់៕
ប្រភព ៖ Sky Sport
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...