|
|
|
Jamie Carragher អតីតខ្សែការពាររបស់ក្លឹបហង្សក្រហម Liverpool បាននិយាយដល់ឈ្មោះកីឡាកររបស់ក្លឹបមេឃខៀវ Manchester City ថាជាកីឡាករដ៏ល្អបំផុត ដែលលោកប្រាថ្នាចង់ឲ្យមកចូលរួមជាមួយក្លឹប Liverpool នៅថ្ងៃខាងមុខ។

គឺលោកចង់សំដៅទៅកាន់ខ្សែបម្រើ Kevin de Bruyne លេងឲ្យក្លឹបមេឃខៀវ តាំងពីរដូវក្តៅ ឆ្នាំ ២០១៥ ។ លោកបានលើកឡើងថា ៖ “Kevin de Bruyne សាកសមស្ថិតក្នុងចំណោមកីឡាករល្អបំផុតមួយក្នុងលោក ជាពិសេសក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំចុងក្រោយនេះ គេអាចចាត់ទុកជាខ្សែបម្រើល្អដាច់គេហើយ“។

កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះលេងអោយ Man city បាន ២៨៧ ប្រកួត ស៊ុត ៧៤ គ្រាប់ និង បញ្ជូន ១១១ លើក ៕
ប្រភព : Sky Sports
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...
Joao Cancelo បានផ្តល់ភ្លើងខៀវឱ្យបន្តនៅ Barcelona លើសពីរដូវកាលនេះ ដោយក្លឹបឥឡូវនេះកំពុងជំរុញឱ្យមានការចុះហត្ថលេខាជាអចិន្ត្រៃយ៍របស់គាត់។...