|
|
|
អតីតខ្សែការពារឆ្នើម Rio Ferdinand របស់បិសាចក្រហម Manchester United បានណែនាំអោយលោក Mikel Arteta អ្នកចាត់ការទូទៅរបស់កាំភ្លើងធំ Arsenal អោយនាំយកកីឡាកររបស់ Mancity មកជំនួស Aubameyang ។

គួរបញ្ជាក់អតីតខ្សែប្រយុទ្ធរបស់កាំភ្លើងធំ Arsenal គឺ Aubameyang ដែលបានទៅចូលរួមជាមួយក្លឹបអ្នកមានបុណ្យ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងនៅកំឡុងទីផ្សារដោះដូរខែមករាកន្លងទៅ ។ បន្ទាប់ពីបាត់បង់ Aubameyang តំបន់ប្រយុទ្ធរបស់ Arsenal ហាក់មិនមានភាពមុតស្រួចដូចមុនឡើយ ។

ដូច្នេះហើយ ពួកគេចាំចាប់ត្រូវតែស្វែងរកជម្រើសខ្សែប្រយុទ្ធថ្មី ដើម្បីមកបំពេញតួនាទីនេះវិញនៅទីផ្សាររដូវក្តៅខាងមុខ ។ លោក Ferdinand ក៏បានប្រាប់អោយក្លឹប Arsenal គួរតែព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មី ជាមួយនឹងកីឡាករ Gabriel Jesus របស់ក្លឹប Man City ដែលជាជម្រើសដ៏ល្អបំផុតមួយ ។


សម្រាប់ស្ថិតិរបស់ Jesus នៅ Manchester City គឺស៊ុតបាន ៨៨ គ្រាប់ក្នុង ២២២ ប្រកួត និងបានជួយក្លឹបឈ្នះពានរង្វាន់ Premier League ៣ ដង EFL Cups ៣ដង និង FA Cup ចាប់តាំងពីផ្ទេរមកកាលពីឆ្នាំ ២០១៧ ៕
ប្រភព: Metro
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...