|
|
|
ខ្សែបម្រើសញ្ជាតិហូឡង់ Frenkie de Jong នៅតែប្រកាន់ជំហរមិនផ្លាស់ទៅកាន់ក្លឹប Manchester United ឬក៏ ក្លឹប Chelsea នោះទេ ខណៈក្លឹបទាំងពីរនេះដេញចង់បានកីឡាករនេះពី Barcelona។

គួរបញ្ជាក់ថា Man Utd ហ៊ានចាយជាង ៧៦លានដុល្លារដើម្បីទិញយកខ្សែបម្រើខាងលើដល់ថ្នាក់ក្លឹប Barcelona ព្រមទៅហើយ ក៏ប៉ុន្តែសាមីខ្លួនកីឡាករនេះមិនព្រម។ De Jong ក៏ត្រូវបានគេដឹងផងដែរថា មិនព្រមកាត់ប្រាក់ខែមួយចំនួនធំទៅតាមអ្វីដែល Barca បានស្នើសុំនោះឡើយ ដូច្នេះ Barca ក៏ផ្ដល់ជម្រើសឲ្យគេចាកចេញ ឬក៏អង្គុយលើបង់ មិនបានចូលរួមការប្រកួត៕
ប្រភព៖ Marca
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...