|
|
|
ខ្សែបម្រើសញ្ជាតិព័រទុយកាល់ Bernardo Silva បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការចាកចេញពី Manchester City ហើយក្លឹបតែមួយគត់ដែលគេចង់ចូលនៅពេលនេះគឺ Barcelona ។

អ្នកចាត់ការ Pep Guardiola និងភ្នាក់ងារ Jorge Mendes ក៏ដឹងពីបំណងរបស់កីឡាកររូបនេះដែរ។ ហើយអតីតគ្រូបង្វឹករបស់ Bernardo នៅ Benfica គឺលោក Helder Cristovao បាននិយាយថា គេចង់លេងនៅ Barcelona តាំងពីកាលគេនៅពីក្មេងមកម្ល៉េះ។ លោក Cristovao បានបញ្ជាក់ទៀតថា៖ “វាជាក្ដីស្រមៃតាំងពីក្មេងសម្រាប់គេ ក្នុងការលេងជាតំណាងសម្រាប់ Barcelona ក្នុងនាមជាកីឡាករឆ្នើមលេខ១០ ដូច Messi”៕
ប្រភព៖ Sky Sport
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...