|
|
|
Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បានឈ្នះពានអ្នកចាត់ការឆ្នើមប្រចាំ Premier League នៅខែមីនា ក្នុងថ្ងៃនេះបន្ទាប់ពីជួយអោយ Arsenal ឡើងដល់ Top 4 នៅ PL ។

គួរបញ្ជាក់ថា Arteta បានដឹកនាំក្រុមកាំភ្លើងធំរបស់លោកសរុបចំនួន៤ប្រកួត ក្នុងនោះឈ្នះ ៣ និងចាញ់ ១ប្រកួត ដោយឈ្នះនឹង
Watford ៣-២, Aston Villa ១-០ និង Leicester City ២-០ តែបានបរាជ័យក្រោមថ្វើជើងហង្សក្រហម Liverpool ០-២ ។ នេះជាលើកទី ២ ហើយក្នុងអាជីពរបស់ លោក Arteta ដែលឈ្នះពានអ្នកចាត់ការឆ្នើម ប្រចាំខែរបស់ PL នេះ ដោយលើកទី១ គឺឈ្នះនៅខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ៕
ប្រភព ៖ Fabrizio Romano
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...