|
|
|
ទោះសល់១ប្រកួតក្នុងដៃ ក្រុមជម្រើសជាតិអ៊ីតាលី បានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយហើយ បន្ទាប់ពីបានយកឈ្នះលើក្រុមស្វីសក្នុងលទ្ធផល ៣-០ នៅជើងទី២យប់មិញ

អ៊ីតាលី ពិតជាខ្លាំងមែនសម្រាប់ការប្រកួត Euro 2020 នេះ។ ពួកគេលេង២ប្រកួតកន្លងមកឈ្នះទាំងពីរ និងបិទដៃគូមិនឱ្យរកគ្រាប់បាល់បានថែមទៀត។ ជ័យជម្នះលើក្រុមស្វីសនៅយប់មិញ ៣-០ បានបញ្ជាក់ជាស្រេចថាក្រុមមួយនេះមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ប្រជែងជាមួយក្រុមដទៃទៀតហើយ។

ដោយ៣គ្រាប់ទល់ស្វីសនៅយប់មិញនេះរកបានដោយ Locatelli ២គ្រាប់នៅនាទី២៦និង៥២។ ខណៈដែលគ្រាប់ទី៣រកបានដោយ Immobile នៅនាទី៨៩។ អ៊ីតាលីពេលនេះមាន៦ពិន្ទុពេញឈរកំពូលតារាង និងបានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយមុនគេហើយ
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...