|
|
|
ខ្ញីចាស់កាន់តែហិរ !!! អ្នកចាំទីវ័យ ៤៤ឆ្នាំសញ្ជាតិអ៊ីតាលី Gianluigi Buffon បានសម្រេចបន្តកុងត្រាថ្មីជាមួយ Parmar រហូតដល់ឆ្នាំ២០២៤ នេះមានន័យថាគាត់នឹងឈានដល់វ័យ៤៦ឆ្នាំពេលដែលបញ្ចប់កុងត្រា។

គួរបញ្ជាក់ថាអ្នកចាំទីវ័យ ៤៤ឆ្នាំរូបនេះ បានត្រលប់មកចូលរួមជាមួយ Parmar ដែលកំពុងលេងនៅលីគទី២របស់អ៊ីតាលី Serie B
ជាមួយកុងត្រារយៈពេល២ឆ្នាំកាលពីរដូវក្ដៅមុន។ Gianluigi Buffon ធ្លាប់ឈ្នះពាន Serie A ១០លើកជាមួយក្រុមសេះបង្កង់ Juventus និងលេងក្នុងកំណត់ត្រា៦៥៨ប្រកួតជាមួយក្លឹប។

ក្រោយពីបានបន្តកុងត្រាថ្មី Buffon បាននិយាយថា សម្រាប់គេនិងគ្រួសារនេះគឺជាថ្ងៃដ៏អស្ចារ្យ។ គេសង្ឃឹមថាអ្នកគាំទ្រទាំងអស់នឹងសប្បាយចិត្ត ចំពោះការសម្រេចចិត្តមួយនេះ ៕
ប្រភព : BBC Sports
Premier League Brighton VS Chelsea Match ...
Coppa Italia Inter Milan VS Como 1907 Match ...
Shopee cup Svay Rieng VS Bangkok Match ...
លោក Lamine Yamal ត្រូវបានជាប់ឈ្មោះជាកីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំរបស់ Laureus World Sportsperson នៅក្នុងកម្មវិធីប្រគល់រង្វាន់ Laureus World Sports Awards ឆ្នាំ 2026 ដែលបានប្រារព្ធឡើងនៅ Cibeles Palace ក្នុងទីក្រុងម៉ាឌ្រីដ។...
Chelsea បើកចំហរក្នុងការលក់ Alejandro Garnacho ត្រឹមតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការផ្លាស់ប្តូរតម្លៃ 40 លានដុល្លាររបស់គាត់ពី Manchester United ដោយក្លឹបទទួលយកថាការផ្ទេរនេះមិនដំណើរការ នេះបើយោងតាម talkSPORT។...