|
|
|
លោក Jose Mourinho បានពន្យល់នៅក្នុងការជជែករបស់គាត់ជាមួយ Rio Ferdinand ថា នៅពេលដែល Bellingham ស៊ុតបញ្ចូលទី និងបើកដៃរបស់គាត់ទៅកាន់ Bernabeu វាបង្ហាញពីចរិតលក្ខណៈ។ វាមិនមែនជាការក្រអឺតក្រទមនោះទេ វាគ្រាន់តែមានន័យថា ខ្ញុំនៅទីនេះ ហើយ ខ្ញុំបានធ្វើវាម្តងទៀត ។
Mourinho ក៏បានសរសើរ Bellingham ចំពោះចិត្តគំនិតរបស់គាត់តាំងពីផ្លាស់ទៅក្រៅប្រទេស។
Mourinho បាននិយាយថា ខ្ញុំជឿថាមានអ្វីមួយដែលបំបែកគាត់ពីក្មេងប្រុសដែលកើតនៅប្រទេសអង់គ្លេស អភិវឌ្ឍនៅប្រទេសអង់គ្លេស និងកំពុងលេងនៅជម្រើសជាតិអង់គ្លេសផងដែរ ។
Jose បានបន្ថែមថា គាត់អាចធ្វើអ្វីដែលប្លែក គាត់គឺជាកីឡាករវ័យក្មេងដែរមានកំរិតពិភពលោក។ Jose បានបន្ថែមគាត់មានបុគ្គលិកលក្ខណៈធំៗដូចជា។
Bellingham រកបាន 20 គ្រាប់រួចហើយសម្រាប់ Real Madrid ក្នុងរដូវកាលនេះត្រឹមតែ 29 ប្រកួតប៉ុណ្ណោះ។ គាត់បានធ្វើពិធីអបអរសាទរនោះស្ទើរតែគ្រប់ពេលដែលគាត់ស៊ុតបញ្ចូលទីបានមួយគ្រាប់សម្រាប់ក្រុម Los Blancos ជាពិសេសនៅ Santiago Bernabeu ។
កីឡាករសញ្ជាតិអង់គ្លេសរូបនេះកំពុងមានរបួស ប៉ុន្តែរំពឹងថានឹងជាសះស្បើយមុនពេលការប្រកួតជើងទីពីររបស់ Real Madrid ក្នុងក្របខ័ណ្ឌ Champions League ជុំទី 16 ទល់នឹង RB Leipzig ។
Facebook Page Aa2888
Premier League Man City VS Arsenal Match ...
ប្រធានក្រុម Arsenal គឺលោក Martin Odegaard ត្រូវបានបញ្ចូលក្នុងក្រុមធ្វើដំណើរមុនពេលការប្រកួត Premier League ជាមួយក្រុម Manchester City ដោយរបួសរបស់គាត់នៅតែមិនទាន់សម្រេចនៅពេលចាប់ផ្តើម។...
ក្រុម Real Sociedad បានយកឈ្នះក្រុម Atlético Madrid ដោយបាល់ប៉េណាល់ទី ដើម្បីឈ្នះពានរង្វាន់ Copa del Rey សម្រាប់ឆ្នាំ 2026។...
Nuno Mendes ទំនងជាខកខានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រវាង Paris Saint-Germain និង Bayern Munich។...